នួន កំពុងតែ មើល កាលវិភាគ សម្រាប់ ថ្នាក់រៀន របស់ គាត់ ។ កាលវិភាគ របស់ គាត់ រវល់ ណាស់ ។ ថ្នាក់ រៀន ទាំងអស់ របស់ គាត់ សុទ្ធតែ មាន រយៈពេល ៩០ នាទី ។ ហើយ ពី ថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ កាលវិភាគ គាត់ ពេញ ទាំងអស់ ។ គាត់ មិន សូវ មាន ពេល ទំនេរ ប៉ុន្មាន ទេ នៅ ពេលល្ងាច ។ ហើយ មិន មាន ពេល ទំនេរ សោះ នៅ ថ្ងៃច័ន្ទ ។ តែ គាត់ មិន មាន ថ្នាក់ រៀន ទេ នៅ ចុង សប្ដាហ៍ ។ អញ្ចឹង គាត់ គួរតែ មាន ពេលវេលា បន្តិច សម្រាប់ ជួប មិត្តភក្តិ គាត់ ដែរ ។ គាត់ នៅតែ មាន ពេល តិចតួច សម្រាប់ ខ្លួន ឯង ទោះជា ពេលវេលា ភាគ ច្រើន របស់ គាត់ មាន សម្រាប់ តែ ការរៀន យ៉ាងណា ក៏ដោយ ។ ខ) ខ្ញុំ កំពុងតែ មើល កាលវិភាគ សម្រាប់ ថ្នាក់រៀន របស់ ខ្ញុំ ។ កាលវិភាគ នេះ រវល់ ខ្លាំង ណាស់ ។ ថ្នាក់ រៀន ទាំងអស់ សុទ្ធតែ មាន រយៈពេល ៩០ នាទី ។ ហើយ ពី ថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ កាលវិភាគ នេះ ពេញ ទាំងអស់ ។ ខ្ញុំ មិន សូវ មាន ពេល ទំនេរ ប៉ុន្មាន ទេ នៅ ពេលល្ងាច ។ ហើយ មិន មាន ពេល ទំនេរ សោះ នៅ ថ្ងៃចន្ទ ។ តែ ខ្ញុំ មិន មាន ថ្នាក់ រៀន ទេ នៅ ចុង សប្ដាហ៍ ។ អញ្ចឹង ខ្ញុំ គួរតែ មាន ពេលវេលា បន្តិច សម្រាប់ ជួប មិត្តភក្តិ ខ្ញុំ ដេរ ។ ខ្ញុំ នៅតែ មាន ពេល តិចតួច សម្រាប់ ខ្លួន ឯង ទោះជា ពេលវេលា ភាគ ច្រើន របស់ ខ្ញុំ មាន សម្រាប់ តែ ការរៀន យ៉ាងណា ក៏ដោយ ។ សំនួរ ក) ១. នួន កំពុងតែ មើល កាលវិភាគ ថ្នាក់រៀន ។ តើ នួន កំពុងតែ មើល អ្វី ? នួន កំពុងតែ មើល កាលវិភាគ ថ្នាក់ រៀន គាត់ ។ ២. ថ្នាក់រៀន របស់ គាត់ ទាំងអស់ សុទ្ធតែ មាន រយៈពេល ៩០ នាទី ។ តើ ថ្នាក់រៀន របស់ គាត់ មាន រយៈពេល ប៉ុន្មាន ? ថ្នាក់រៀន របស់ គាត់ ទាំងអស់ សុទ្ធតែ មាន រយៈពេល ៩០ នាទី ។ ៣. នួន មិន សូវ មាន ពេល ទំនេរ ប៉ុន្មាន ទេ នៅ ពេលល្ងាច ។ តើ នួន មាន ពេលវេលា ទំនេរ ទេ នៅ ពេលល្ងាច ? នួន មិន សូវ មាន ពេល ទំនេរ ប៉ុន្មាន ទេ នៅ ពេលល្ងាច ។ ៤. នួន មិន មាន ថ្នាក់ រៀន ទេ នៅ ចុង សប្ដាហ៍ ។ តើ នួន មាន ថ្នាក់ រៀន ទេ នៅ ចុង សប្ដាហ៍ ? ទេ ! គាត់ មិន មាន ថ្នាក់ រៀន ទេ នៅ ចុង សប្ដាហ៍ ។ ខ) ៥. កាលវិភាគ របស់ គាត់ រវល់ មែនទែន ។ តើ កាលវិភាគ របស់ គាត់ រវល់ ទេ ? បាទ / ចាស ! កាលវិភាគ របស់ គាត់ រវល់ ខ្លាំង ។ ៦. ពី ថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ កាលវិភាគ គាត់ ពេញ ទាំងអស់ ។ តើ កាលវិភាគ របស់ នួន ពេញ ពី ថ្ងៃ ណា ដល់ ថ្ងៃ ណា ខ្លះ ? ពី ថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ កាលវិភាគ គាត់ ពេញ ទាំងអស់ ។ ៧. នួន មិន មាន ពេល ទំនេរ សោះ នៅ ថ្ងៃចន្ទ ។ តើ នួន មាន ពេល ទំនេរ ទេ នៅ ថ្ងៃច័ន្ទ ? នួន មិន មាន ពេល ទំនេរ សោះ នៅ ថ្ងៃចន្ទ ។ ៨. នួន អាច មាន ពេល បន្តិច សម្រាប់ ជួប មិត្តភក្តិ របស់ គាត់ ។ តើ គាត់ មាន ពេល ជួប មិត្តភក្តិ គាត់ ទេ ? បាទ / ចាស ! នួន អាច មាន ពេល បន្តិច សម្រាប់ ជួប មិត្តភក្តិ របស់ គាត់ ។